BREAKING NEWS:កម្ពុជា រកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន៤ករណីថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៥១នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន០៤ករណីបន្ថែមទៀត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥១នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មានទទួលបានមុននេះបន្តិច។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរ៣នាក់ ដែលនៅខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តបាត់ដំបង។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា៖