ក្រោយពីលោក ពេជ្រ ស្រស់ ស្នើទៅស្ថានទូតចិនដើម្បីបញ្ជូនគ្រូពេទ្យជំនាញមកជួយកម្ពុជា ខណៈនេះប្រទេសចិនបានបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកម្ពុជាហើយ ដើម្បីបង្ហាត់បង្រៀននិងព្យាបាលជំងឺ COVID-19

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានផ្ញើលិខិតស្នើសុំគ្រូពេទ្យមានបទពិសោធព្យាបាលជំងឺ COVID-19 ពីប្រទេសចិនមកត្រៀមជួយអ្នកបានឆ្លងជំងឺCOVID-19 នៅប្រទេសកម្ពុជា។

រហូតមកពេលនេះសំណើររបស់ លោក ពេជ្រ ស្រស់ បានសម្រេចហើយ ក្រោយពីចិនបានទទួល ជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩។

ក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នេះបើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិននៅព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds