លោក ផន ផល្លា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋងាកមកធ្វើកសិកម្មតាមផ្ទះ កំឡុងពេលដែលមានមេរោគ កូរ៉ូណា(កូវីដ-19)កើតមានឡើង

(ភ្នំពេញ)៖ លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ហើយក៏ជាអ្នកសប្បុរសធម៌យ៉ាងសកម្មនៅក្នុងសង្គមផងដែរនោះលោកបានបង្ហោះតាមបណ្តាញសង្គម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ងាកមកចាបើអារម្មណ៍ពីការដាំដុះលក្ខណៈគ្រួសារ ព្រមទាំងធ្វើការចិញ្ចឹមសត្វស្រុកមួយចំនួនផងដែរ ដែលមានដូចជា មាន់ទា និង ជ្រូកជាដើម។

ដោយនៅក្នុងសំណេរនោះផងដែរលោក​បានសរសេរថា៖កសិកម្មតាមផ្ទះ សូមបងប្អូនប្រជាពលរដ្ឋកសិករខ្មែរយើងងាកមកចាប់អារម្មណ៍ពីការដាំដុះលក្ខណៈគ្រួសារ ព្រមទាំងធ្វើការចិញ្ចឹមសត្វស្រុកមួយចំនួនផងដែរ ដែលមានដូចជា មាន់ទា និង ជ្រូកជាដើម ។ ព្រោះថា ទន្ទឹមនឹងសេដ្ឋកិច្ចរបស់ពិភពលោកកំពុងតែរងនូវហានិភ័យ ដោយសារតែការប្រល័យរបស់មេរោគ កូរ៉ូណា (Covid19) ។ នោះអ្វីៗក៏មានការប៉ះពាល់ដែរ ។

លោកបានបន្ថែមទៀតថា ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាងាក
មកដាំដំណាំ និង ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឲ្យបានគ្រប់ៗគ្នា ។

លោកបានបន្តថាចំពោះអត្ថប្រយោជន៍វិញគឺកាត់បន្ថយការចំណាយ តែអាចរកចំណូលបានបន្ថែម ទទួលទានអាហារដែលគ្មានសារធាតុគីមី មានសុខភាពល្អជាមួយនឹងបន្លែធម្មជាតិ គ្រួសារមានសុភមង្គល៕

Posted by Phalla Phorn on Wednesday, March 18, 2020

Image may contain: plant, outdoor and natureImage may contain: sky, grass, outdoor and natureImage may contain: plant, tree, outdoor and natureImage may contain: plant, flower, tree, outdoor and natureImage may contain: plant, flower, outdoor and natureImage may contain: one or more people, shoes and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds