ក្រសួងព្រះបរមរាជវាំង បានសម្រេចរំសាយចោលពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ ខែមីនា​ ឆ្នាំ២០២០ នេះ

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងពីការផ្អាកព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង ។

សូមជម្រាបជូនថា កាលពីម្សិលមិញ ក្រសួងព្រះបរមរាជវាំង ក៏បានសម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19។

ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនដំណឹង ចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ការបើកឲ្យចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំង នឹងជូនដំណឹងនៅពេលក្រោយ»។

នេះជាសេចក្តីជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds