លោក ពេជ្រ ស្រស់៖សូមម្ចាស់ដើមការទាំងឡាយគួរតែលើកពេលរៀបចំពិធីមង្គលការសិនជៀសវាងកើតទុក្ខដោយសារCOVID-19

(ភ្នំពេញ) មួយរយៈចុងក្រោយនេះប្រទេសកម្ពុជាយើង កំពុងជួបវិបិត្តជំងឺរាតត្បាតផ្លូវដង្ហើមប្រភេទថ្មីCOVID-19 ដែលបានចំលងពលរដ្ឋកម្ពុជាកើនដល់ ៣៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ដោយមើលឃើញពីបញ្ហានេះ លោក ពេជ្រ ស្រស់​ បានសំណូមពរម្ចាស់ដើមការទាំងឡាយ គឺគួរតែលើកពេលរៀបចំពិធីមង្គលការសិនទៅ ដើម្បីជៀសវាងខាត និងកើតទុក្ខ ហើយរង់ចាំសភាពការណ៍ COVID -19 ស្ងប់ស្ងាត់បន្តិចសិន ឬមានថ្នាំព្យាព្យាបាលមេរោគនេះ ចាំបន្តរៀបចំពិធីទៀត បើមិនដូច្នោះទេ គឺកើតទុក្ខក្នុងពិធីមង្គលកូនខ្លួនហើយ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក បានសរសេរនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង