សម្ដេច ហ៊ុន សែន បញ្ជាទៅសម្ដេចក្រឡាហោម ស ខេង មិនអោយជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង១២យប់ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចនៅយប់នេះ ដោយបញ្ជាទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនអោយជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង សូន្យថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និងហាមមិនអោយប្រជាជនកម្ពុជាទៅវៀតណាមដែរ ដេីម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ បំរាមនេះនឹងលេីកពេលនៅពេលដែលខាងវៀតណាមលេីកពេលដែរ ។
បើយ៉ោងទៅតាមអាខោនហ្វេសបុកមួយបានបង្ហោះថា៖ យោងតាមប្រភពព័ត៌មានពីសារជាសំលេងមួយ ត្រូវបានចែករំលែកបន្តគ្នា តាមរយៈប្រព័ន្ធតេឡេក្រាមបង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចថាចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនាតទៅ មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ក្រោមហេតុផលជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកចូលមកហើយ ត្រូវរដ្ឋាភិបាលវៀតណាម ដាក់ដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ ហើយការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះគឺមិនមែនជាការសងសឹក ឬបដិការនោះទេ។
គួរបញ្ជាក់ផងដែរថាកាលពីព្រឹកមិញខាងរដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព