TOP NEWS:អាជ្ញាធរជាតិអប្សរា ប្រកាសផ្អាកការទស្សនាសារមន្ទីរទាំងបី នៅក្នុងខេត្តសៀមរាបបណ្ដោះអាសន្ន
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើរការ និងការចូលទស្សនានៅតាមសារមន្ទីរទាំងបីជាបណ្ដោះអាសន្ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ខែមីនានេះ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលឡើងវិញ និងរហូតដល់មានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា។
សារមន្ទីរទាំងបីនោះរួមមាន៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរឡតានី និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៉ី។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖