ច្បាស់ៗមិនទុកឲ្យឆ្ងល់! COVID-19ឆ្លងតាមដំណក់ទឹកតូចៗខ្ទាតមកតាមរយ:ក្អក មិនមែនហើរតាមខ្យល់ទេ(មានវីដេអូ)
(ភ្នំពេញ)៖ យោងតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានពន្យល់ពីការចំលងជំងឺកូវីដ១៩ថា « មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហើរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ យើនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ក្នុងមួយថ្ងៃមនុស្សយើប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ »៕