វៀតណាម បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាភ្លាមៗ ដោយមិនមានការជូនដំណឹងមកភាគីកម្ពុជា
(ភ្នំពេញ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។
លោក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សម្រាប់ជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។នេះបើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន
យ៉ាងណាក៏ដោយព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ផ្លូវការដោយវៀតណាមនោះទេ៕