លោក ពេជ្រ ស្រស់ ស្នើចិនបញ្ជូនគ្រូពេទ្យដែលមានបទពិសោធន៍ព្យាបាលCOVID-19 មកជួយកម្ពុជា

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ បានស្នើដល់ប្រទេសចិនជួយបញ្ជូនគ្រូពេទ្យ ដែលមាននូវបទពិសោធន៍ព្យាបាលនូវមេរោគCOVID-19មកត្រៀមជួយដល់កម្ពុជាផងក្រៅពីផ្តល់សម្ភារៈពេទ្យនោះ ដើម្បីធានាបានអាយុជីវិតអ្នកដែលបានឆ្លងមេរោគ COVID-19នៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកបានសរសេរនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

សូមជម្រាបថា ការស្នើសុំប្រទេសចិនឲ្យត្រៀមជួយដល់កម្ពុជារបស់លោក ពេជ្រ ស្រស់ នេះស្របពេលដែលកម្ពុជាកំពុងតែកើនឡើងនូវអ្នកឆ្លងជំងឺCOVID-19 ដល់​ ៣៥ករណីគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds