ពិតជាមន្រ្តីគំរូមែន ពេលជាតិជួបទុក្ខមិនឈរអោបដៃមើល លោក ពេជ្រ ស្រស់ ស្នើរដ្ឋាភិបាលកាត់ប្រាក់ខែរបស់លោកទាំងអស់ចូលរដ្ឋវិញ ដើម្បីទប់ទល់មេរោគ COVID-19
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ខែរបស់លោក 100% ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទុកចូលរដ្ឋវិញគឺដើម្បីសន្សំថវិកាជាតិក្នុងការទប់ស្កាត់នូវមេរោគ COVID-19 នៅក្នុងកម្ពុជា ដោយចាប់ផ្តើមពីខែ ៤-៥-៦ ឆ្នាំ២០២០ ខាងមុខនេះតទៅ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ដែលបានសរសេរនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។
ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ នេះខណៈពេលដែលកម្ពុជា កំពុងបន្តតែឋិតក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ដោយគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ទាំង ២៤នាក់ ដែលមានខ្មែរ ១៦នាក់ និងបរទេស ៨នាក់៕