រដ្ឋសភាកម្ពុជា សម្រេចដាក់ឲ្យអនុវត្តន៍ការធ្វើការងារតាមអនឡាញ ដើម្បីការពារខ្លួនពីការរាលដាល​ជម្ងឺ Covid-19

(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះទៅ រដ្ឋសភាកម្ពុជា នឹងដាក់ឲ្យអនុវត្តន៍ការធ្វើការងារតាមអនឡាញ ដើម្បីការពារខ្លួនពីការរាលដាលជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយមេរោគ Covid-19 មានន័យថា មន្ត្រីសភាទាំងអស់ អាចធ្វើការងារពីផ្ទះបាន។ នេះបើតាមការឲ្យដឹងពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ លោក ឡេង ប៉េងឡុង បានឲ្យដឹងបន្ថែមថា ក្នុងពេលដែលមេរោគ Covid-19 កំពុងរាតត្បាតកាន់តែខ្លាំងនោះ សភាចង់កាត់បន្ថយការចរាចរណ៍ឯកសារដោយផ្ទាល់ឲ្យបានតិចបំផុត និងការធ្វើការងារតាមអនឡាញឲ្យបានច្រើនបំផុត។

អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងអនុវត្តន៍ការប្រាស្រ័យទាក់ទងគ្នា ឬការអនុវត្តការងារតាមអនឡាញ។ អ្នកណាធ្វើការងារតាមអនឡាញបាន ធ្វើតាមអនឡាញ ប្រាស្រ័យទាក់ទងក្រសួងតាមអនឡាញ។ យើងបានរៀបចំឲ្យមានជាអាសយដ្ឋានលើអនឡាញ យើងនឹងដាក់នៅលើវេបសាយរដ្ឋសភា។ អនឡាញ មានការទាក់ទងមកអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្ទាល់ អនឡាញដែលទាក់ទងមកគណៈកម្មការផ្សេងៗ ទាក់ទងនឹងខុទ្ទកាល័យផ្សេងៗ»។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ អ្នកកើតជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ។ បើតាមក្រសួងសុខាភិបាល អ្នកទាំង ២៤នាក់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open