មិត្តដែកថែបរបស់កម្ពុជា នឹងដឹកសម្ភារៈមកដល់យប់នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩

(ភ្នំពេញ)៖ តាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈទំព័រ Facebook បានឲ្យដឹងថា សម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីត១៩ (COVID-19) ដែលជំនួយរបស់រដ្ឋាភិបាលចិន អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងនោះសម្ភារៈប្រើសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ឬហៅថា «Detection Reagent» គឺសម្រាប់មនុស្សប្រមាណ ២ពាន់នាក់។ សម្ភារៈនេះ នឹងត្រូវប្រគល់ជូនទៅក្រសួងសុខាភិបាល។

ស្ថានទូតចិន បានអះអាងទៀតថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ហើយក៏នឹងខិតខំផ្តល់ជាកម្លាំងគាំទ្រក្នុងកិច្ចការទប់ស្កាត់ជំងឺកូវីត១៩ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open