លោក ពេជ្រ ស្រស់ អរគុណលោក ផែង វណ្ណះ ដែលតែងតែរំលឹករូបលោកថាជាមេបក្សចាញ់ឆ្នោតហើយលោក ពេជ្រ ស្រស់ សន្យាជាមួយនិងលោក ផែង វណ្ណះ និងខិតខំធ្វើយ៉ាងណាឲ្យឈ្នះឆ្នោត

(ភ្នំពេញ)៖ នៅមុននេះបន្តិច លោក ផែង វណ្ណះ បានបង្ហោះសារតាមហ្វេសប៊ុក ឌឺដង​ លោក ពេជ្រ ស្រស់ ពាក់ព័ន្ធនិង ករណីដែល​ លោក ពេជ្រ ស្រស់ បានបង្ហោះព័ត៌មាន ច្រលំ។
នៅក្នុង សំណេរនោះផងដែរ លោក ផែង វណ្ណះបានបង្ហោះថា​៖ ក្រសួង​សុខាភិបាល​ បាន​បដិសេធ​ និង​ ទាត់​ចោល​ទាំងស្រុង​ ចំពោះ​ ការផ្សាយ​ ព័ត៌មាន​ មិនពិត​ ពី​ មេបក្សចាញ់ឆ្នោត​ ពេជ្រ​ ស្រស់​ ។បន្ទាប់​ពី​មានប្រតិកម្មពី​ក្រសួង​សុខាភិបាល​រួចមក​ ឯកឧត្តម​ មេបក្សចាញ់ឆ្នោត​ បានលប់​ ព័ត៌មាន​ មិនពិតដែលបង្ហោះ​នៅលើហ្វេសប៊ុក​ របស់​ ឯកឧត្ដម​ វិញហើយ​ ។យើងត្រូវ​រួមគ្នា​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​ ដើម្បី​រក្សា​ស្ថេរភាព​សង្គម​ !

ដោយនៅមុននេះបន្តិច លោក ពេជ្រ ស្រស់ ជាប្រធានគណបក្សយុជន ក៏បានឆ្លើយតបទៅលោក ផែង វណ្ណះ ផងដែរ ដោយ រូបលោក បានអរគុណលោក ផែង វណ្ណះដែលតែងតែរំលឹករូបលោកថាជាមេបក្សចាញ់ឆ្នោតហើយលោក ពេជ្រ ស្រស់ សន្យានិងលោក ផែង វណ្ណះ និងខិតខំធ្វើយ៉ាងណាឲ្យឈ្នះឆ្នោត។

នៅក្នុងសំណេរនោះលោក ពេជ្រ ស្រស់ បានសរសេរថា៖ អរគុណបង ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានចាងហ្វាងក៏ខ្លួនឯង និពន្ធនាយកក៏ខ្លួនឯង គណនេយ្យក៏ខ្លួនឯង អ្នកត្រួតពិនិត្យអត្ថន័យ និងអក្ខរាវិរុទ្ធក៏ខ្លួនឯង ថៅកែក៏ខ្លួនឯងកូនចៅក៏ខ្លួនឯងនឹងអ្វីៗក៏ខ្លួនឯង ។

លោកបានបន្តទៀតថា​​ ដែលបានចុះផ្សាយអំពីខ្ញុំខ្ញុំពិតជាបានលុបចេញមែនប៉ុន្តែអ្វីៗត្រូវបានបំភ្លឺឲ្យយល់គ្នាអស់ហើយ ណាមួយទៀតខ្ញុំមិនមែនជាមនុស្សរឹងទទឹងទេ។ហើយខ្ញុំក៏អរគុណបង ដែលបានរំលឹកខ្ញុំរហូត ថាខ្ញុំជាមេបក្សចាញ់ឆ្នោត ហើយខ្ញុំនឹងខិតខំ ដើម្បីឲ្យឈ្នះឆ្នោត កុំឲ្យពិបាកដល់បងរំលឹកដល់ខ្ញុំទៀត។

គួរបញ្ជាក់ផងដែរថា​កាលពីព្រឹកមិញនេះលោក បានបង្ហោះព័ត៌មានមួយដែលធ្វើអោយបងប្អូនយល់ច្រលំ ក្រោយមក ក្រសួងសុខាភិបាលក៏បានបំភ្លឺផងដែរ។

Image may contain: 1 person, sitting

Image may contain: 1 person, eyeglasses

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds