ប្រទេសអ៊ីតាលី៖ អ្នកមានផ្ទុកវីរុសCOVID-19 អាយុលើសពី៨០ឆ្នាំ «អាចនឹងត្រូវទុកឲ្យស្លាប់»

(រ៉ូម)៖ឯកសាររបស់​ផ្នែក​គ្រប់គ្រង​វិបត្តិនៅប្រទេសអ៊ីតាបាន​និយាយថា​អ្នកមាន​ផ្ទុកវីរុសCOVID-19 អាយុលើសពី​៨០​ឆ្នាំ ឬដែលមានជំងឺប្រចាំកាយច្រើន «អាចនឹងត្រូវទុក​ឲ្យ​ស្លាប់» បើសិនជាចំនួនអ្នកជំងឺមាន​ស្ថានភាពជំងឺធ្ងន់ធ្ងរនិងត្រូវ​ការ​ការសង្គ្រោះបន្ទាន់កាន់តែច្រើន​​។

សាព័ត៌មាន​ The telegraph បានចុះផ្សាយ​នៅថ្ងៃនេះ ​ថាចំនួន​អ្នកត្រូវ​សង្គ្រោះបន្ទាន់កាន់តែ​ច្រើន ហើយគ្រែសម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់មាន​តែ៥ ០៩០ប៉ុណ្ណោះ។ ប្រ​ភព​ដដែល​បន្តថា​ចំនួន​អ្នក​ជំងឺ​កើនឡើងលើសពី​អ្វីដែលមាន។ បើ​តាម​ឯកសារ​ដែល​ខាង​ The telegraph ទទួលបាន អាជ្ញាធរអ៊ីតាលីនឹងពិនិត្យ​មើល​ថា​អ្នកជំងឺបង្កដោយ​វីរុស COVID-19 ណាដែលត្រូវ​ការ​ចាំបាច់ជាងគេដែលត្រូវ​ព្យាបាល ក្នុងករណីមិនមាន​កន្លែងគ្រប់គ្រាន់ ខណៈ​កន្លែងទទួលការសង្គ្រោះបន្ទាន់​ចាប់​ផ្ដើមខ្វះខាត។ ប្រភព​ថា​អ្នកមានជំងឺប្រចាំកាយ និង​អាយុលើសពី៨០​ឆ្នាំ អាច​នឹង​មិន​ទទួលបាន​ការ​ព្យាបាល ឬថាអាចទុកឲ្យ​ស្លាប់។

ប្រភពដដែលបន្តថា៖ «លក្ខណៈវិនិច្ឆ័យសម្រាប់អ្នកជំងឺសម្រាប់ការព្យាបាលគឺត្រូវគិតពីអាយុក្រោម៨០ឆ្នាំ និង​លក្ខខណ្ឌសុខភាព​ផ្សេងទៀតយើង​សង្ឃឹមថាយើងនឹងមិនដើរ​ដល់ចំណុចដែលថា​ត្រូវមានទុកឲ្យ​អ្នកនេះស្លាប់ ឬ​អ្នកនេះរស់​នោះទេ​»

បើ​តាម ​The telegraph ឯកសារនេះ បាន​រៀបចំរួច​រាល់​ហើយ ដោយថា​នៅ​ចាំតែការសម្រេចពី​គណៈកម្មការវិទ្យាសាស្រ្តប៉ុណ្ណោះ មុននឹង​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យនានា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open