ពិធីករលោកMr.Pong ដែលធ្លាប់ធ្វើការជាមួយនិងលោក Matthew ក៏ត្រូវបានឆ្លងវីរុស Covid-19 ដែរ

ថៃ ៖ ជាការពិតណាស់ នៅក្នុងកន្លែងកម្សាន្តរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ននេះ ហាក់មានភាពជ្រួលច្របល់យ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងថា តារាប្រុស លោក Matthew បានផ្ទុក Covid-19 ដែលធ្វើឲ្យអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនមានការព្រួយបារម្មណ៍យ៉ាងខ្លាំងផងដែរ។ជាក់ស្ដែង ថ្មីៗនេះ ស្រាប់តែផ្ទុះភាពភ្ញាក់ផ្អើលថែមមួយទៀតហើយ ដោយ ពិធីករនៅក្នុងកម្មវិធីប្រដាល់ លោក Mr.Pong បានចេញមកប្រកាស តាមរយៈបណ្ដាញសង្គម Facebook របស់ខ្លួន ថា លោកពិតជាបានឆ្លងវីរុស Covid-19 ពិតមែន ។​ នៅក្នុងនោះដែរ លោក បាននិយាយថា៖
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានឆ្លងជំងឺ Covid-19 ហើយក៏ទទួលបានការព្យាបាលរួចរាល់ដែរ។

ស្ថានភាពចាប់ពីពេលនេះទៅ ខ្ញុំត្រូវអត់ធ្មត់ ខ្ញុំក៏ត្រូវសុំទោសដល់ក្រុមគ្រួសារ សុំទោសមនុស្សនៅជុំវិញ ហើយក៏សូមអភ័យទោសទៅដល់រៀមច្បងដែលធ្វើឲ្យប៉ះពាល់ដល់ការងារ និងនៅក្នុងរង្វង់សិល្បៈផងដែរ។ សូមរង់ចាំឱ្យខ្ញុំត្រឡប់មកវិញផងខណៈពេលព្យាបាលនេះ ខ្ញុំនឹងតស៊ូជម្នះនឹងជំងឺមួយនេះ
សូមអរគុណចំពោះការលើកទឹកចិត្តទាំងអស់ សូមអោយអ្នករាល់គ្នាមានសុវត្ថិភាព កុំសំណាងអាក្រក់ដូចខ្ញុំ។

ថែរក្សាខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកឲ្យបានល្អ ទៅតាមការណែនាំរបស់រដ្ឋាភិបាលផង។ក្រោយពីបានដឹងហើយ បណ្ដាហ្វេនៗ និងមិត្តៗរួមអាជីពជាច្រើន បាននាំគ្នាចូលមកលើកទឹកចិត្ត ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះផងដែរ៕ប្រភព៖ហ្វេសប៊ុក

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open