អាមេរិច ប្រកាសឲ្យបិទក្លិបកំសាន្ត រង្គសាល រោងភាពយន្ត ការប្រគុំតន្រ្ដី និងអ៊ីនធើណេតកាហ្វេទាំងអស់នៅក្នុងទីក្រុងញូវយ៉ក

(អាមេរិក)៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក​ បានប្រកាសនៅយប់ទី១៥ ខែមីនា ឆ្នាំ២០២០នេះថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃច័ន្ទ ទី១៦ រាល់ក្លិបកម្សាន្ដ រោងភាពយន្ដ​ មហាស្រព ការប្រគុំតន្រ្ដីនានា នឹងត្រូវផ្អាកបិទមិនឲ្យដំណើរការមួយរយៈ​ ក្រោយពីមានការរាលដាលវីរុស Covid-19​ កាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។

លោក De Blasio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងគោលបំណងដើម្បីកំនត់ការរីករាលដាលនៃមេរោគឆ្លងនៅក្នុងទីក្រុងញូវយ៉ក រាល់ក្លិបកម្សាន្ត រោងកុន និងកន្លែងប្រគំតន្ត្រីនានានឹងត្រូវបានបញ្ជាឱ្យបិទទ្វារ។ លោកបានបន្ថែមថា រាល់ភោជនីយដ្ឋាន រង្គសាល និងហាងកាហ្វេ​ ត្រូវបានកំណត់ចំពោះ“ការយកចេញនិងការដឹកជញ្ជូន”។

ចំពោះសេចក្ដីប្រកាសក្នុងការបិទទ្វាររាល់ទីកន្លែងទាំងអស់នេះ នឹងចូលជាធរមាននៅថ្ងៃអង្គារ ថ្ងៃទី១៧ វេលាម៉ោង៩ព្រឹក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds