លោក ពេជ្រ ស្រស់៖ អ្នកកាប់បំផ្លាញព្រៃឈើមិនជាប់គុកបែរជាមកជាប់គុកអ្នកការពារព្រៃឈើទៅវិញ

(ភ្នំពេញ)៖ កាលពីថ្ងៃ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ៨ព្រឹកនេះ លោក អ៊ួច ឡេង និងតំណាងសហគមន៍ចំនួន ៣នាក់ត្រូវបានស្នងការដ្ឋានប៉ូលិសខេត្តក្រចេះធ្វើការបញ្ជូនទៅសាលាខេត្តដំបូងខេត្តក្រចេះបន្តនីតិវិធី។ ទោះយ៉ាងណាយើងមិនទាន់ដឹងអំពីបទល្មើសដែលត្រូវចោទនៅឡើយទេ។

ពាក់ព័ន្ធនិងរឿងការចាប់ខ្លួននោះផងដែរ ដោយខាងភាគី ជនរងគ្រោះមិនទាន់ដឹងមូលហេតុរហូតឈានទោដល់សមត្ថកិច្ចឃាត់ខ្លួននោះទេ។

នៅក្នុងនោះផងដែរលោក ពេជ្រ ស្រស់ បានអំពាវនាវស្នើរឲ្យ តុលាការខេត្តក្រចេះសុំពិចារណាដោះលែងសកម្មជនការពារព្រៃឈើផងដែរ ។

ដោយនៅមុននេះបន្តិច លោក ពេជ្រ ស្រស់ បានបញ្ចេញមតិតាមបណ្តាញសង្គមថា៖”សូមតុលាការខេត្តក្រចេះគួរតែពិចារណាដោះលែងសកម្មជនការពារព្រៃឈើ ដើម្បី ផ្ដល់នូវតម្លាភាពក្នុងសង្គម និង ធានាបានយុត្តិធម៌សង្គមដោយហេតុថាពួកគាត់ទាំងអស់នោះគ្មានសមត្ថភាពឯណា ទៅបំផ្លាញផលប្រយោជន៍ជាតិឬបំផ្លាញព្រៃឈើនោះទេ ហើយសូមឲ្យរដ្ឋាភិបាលគួរតែមានវិធានការការពារសកម្មជន ដែលធ្វើកិច្ចការងារការពារព្រៃឈើនៅកម្ពុជាខ្ញុំស្នើសុំឲ្យក្រសួងបរិស្ថានជួយអន្តរាគមន៍លើកិច្ចការងារនេះផងបើមិនដូច្នោះទេគឺប្រព័ន្ធយុត្តិធម៌នៅកម្ពុជានឹងអស់ជំនឿពីប្រជាពលរដ្ឋខ្មែរកាន់តែខ្លាំងមិនខានឡើយ។

លោកបន្ថែមទៀតថាដោយហេតុថា អ្នកកាប់បំផ្លាញព្រៃឈើមិនជាប់គុកបែរជាមកជាប់គុកអ្នកការពារព្រៃឈើទៅវិញ ម្យ៉ាងវិញទៀត ខ្ញុំនឹងចុះទៅឃ្លាំមើលដោយផ្ទាល់អំពីការអនុវត្តន៍ច្បាប់លើសកម្មជនការពារព្រៃឈើ ដែលតុលាការខេត្តក្រចេះកំពុងចាត់ការលើពួកគាត់។”

គួរបញ្ជាក់ផងដែរផងដែរកងកម្លាំងសន្តិសុខ ឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។

ដោយឡែកកាលពីរសៀលថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០ នេះផងដែលមានប្រជាពលរដ្ឋមួយក្រុមបានឈរលើកបដាតវ៉ានៅខាងមុខ សាលាដំបូងខេត្តក្រចេះផងដែរ ដោយពួរគេស្នើសុំអោយ ដោះលែង ដោយគ្មានលក្ខខណ្ឌ។

Image may contain: 1 personImage may contain: 1 person, sitting

Image may contain: 4 people, textImage may contain: 6 people, people standing, outdoor and text

Image may contain: 1 person, standing and outdoorImage may contain: 2 people, people standing, hat, beard and outdoorImage may contain: 2 people, people standing, beard and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds