ក្បួនឡាន ឯកឧត្ដម គួច ចំរើន បានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងនៅ ស្រុកបាកាន មុននេះ (បញ្ជាក់មិនមែនរថយន្ត ដែលឯកឧត្តមជិះទេ ជារថយន្តអង្គរក្ស)
ស្រុកបាកាន៖ ជារឿងមួយ ដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមុននេះបន្តិច មានរូបជាច្រើន បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលទាក់ទង នឹងឡានក្បួនរបស់ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ជួបគ្រោះថ្នាក់ចរាចរណ៍នៅ អូតាប៉ោង ស្រុកបាកាន មុននេះបន្តិច ខណៈពេលដែលត្រលប់មកពីចូលរួមបុណ្យទន្លេនៅខេត្ត បាត់ដំបង។
ចំពោះរថយន្តដែលគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ ជារថយន្ត របស់អង្គរក្សឯកឧត្តម ហើយឯកឧត្តម ក៏មិនបានធ្វើដំណើរ នៅក្នុងរថយន្តមួយនេះដែរ គ្រាន់តែជារថយន្តក្បួនបើកផ្លូវខាងមុខ សម្រួលក្នុងការបើកបរតែប៉ុណ្ណោះ។ ហើយរឿងហេតុដំបូង ក៏មិនទាន់មានអ្នកណាអាចបញ្ជាក់បាននោះដែរ គ្រាន់តែមានរូបថត និង សារបន្តិចបន្តួច នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ប៉ុន្តែជាដំណឹងល្អមួយ ដែលឯកឧត្តម គួច ចំរើន មិនបានជួបរឿងអ្វី ដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត យ៉ាងខ្លាំង និងធូរទ្រូង ក្រោយបានលឺរឿងមួយនេះ៕
ព័ត៌មានបន្ថែមអង្គភាព Fast News និងបញ្ជាក់បន្ថែមនៅពេលក្រោយ