ករណីជនបរទេស ២នាក់ដែលរត់គេចពីភ្នំពេញទៅកំពត ឥលូវចេញលទ្ធផលហើយ គឺអវិជ្ជមាន គ្រាន់តែផ្តាសាយធម្មតាប៉ុណ្ណោះ

នាល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយបានឲ្យដឹងថា លទ្ធផលជនជាតិអង់គ្លេស និងមិត្តភ័ក្ត្រគាត់ ២នាក់ និងជនជាតិចិនម្នាក់ អវិជ្ជមានកូវីដ១៩។ ដោយពួកគាត់មិនមានប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ទេ ពួកគាត់ត្រូវបានគ្រូពេទ្យសន្និដ្ឋានថា ជាករណីគ្រុនផ្តាសាយធម្មតា ក៏ប៉ុន្តែបានណែនាំឲ្យបន្តធ្វើការតាមដានសុខភាពផ្ទាន់ខ្លួនគាត់ (Self-monitoring) ប្រសិនបើមានបញ្ហាសុខភាពអ្វីនោះ ត្រូវមកជួបជាមួយគ្រូពេទ្យវិញ និងរាយការណ៍ទៅលេខ១១៥។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានរកឃើញជនបរទេស២នាក់ មានកំដៅលើស៣៨អង្សា ពេលចូលទស្សនាសារមន្ទីរទួលស្លែង ហើយក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ អាយុ៣២ឆ្នាំ បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds