Breaking News:ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញអ្នកឆ្លងជម្ងឺ covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។

ករណីថ្មីចំនួន២នាក់ទៀត (មិនពាក់ព័ន្ធទៅនឹងនាវី Wiking Cruise Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបរុសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦៖០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំងពីរនាក់នោះ ត្រូវបានយកមកដាក់ឱ្យព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ដែលក្រុ្មការងារសុខាភិបាល កំពុងតែសកម្មធ្វើ។

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

Image may contain: text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds