BREAKING NEWS:រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី បានឆ្លងវីរុស COVID-19
(អូស្ត្រាលី)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Peter Dutton រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី បានឆ្លងវីរុស COVID-19 បន្ទាប់ពីធ្វើតេស្តរួចមក។
បើតាមលោក Peter Dutton រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា រហូតមកដល់ពេលនេះ លោកមានសុខភាពល្អជាប្រក្រតីទេ ក៏ប៉ុន្តែលោកនិងសហការជាមួយករសួងសុខាភិបាលនៃរដ្ឋ Queensland យ៉ាងយកចិត្តទុកដាក់បំផុតពីការប្រែប្រួលនៃសុខភាពរបស់លោក។