ទីបំផុត លោកឧកញ៉ា លាង ឃុន បានចេញមុខមកបំភ្លឺ រឿងទំនាក់ទំនងនារីម្នាក់ដែលលោតសម្លាប់ខ្លួន

ភ្នំពេញ ៖ ការចេញបំភ្លឺរបស់មេធាវីតំណាងឲ្យលោកឧកញ៉ា លាង ឃុន បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន បានបន្តចែកចាយ និងសរសេរចោទប្រកាន់លើរូបលោកឧកញ៉ាថា មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយ ស្រ្តីឈ្មោះ ឃុន ស្រីស្រស់ ដែលលោតសម្លាប់ខ្លួនលើអគារខុនដូ។លោកឧកញ៉ា លាង ឃុន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺមួយតាមរយៈមេធាវី របស់លោកដោយសូមបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធនឹងស្រ្តីឈ្មោះ ឃុន ស្រីស្រស់ ដែលបានលោតសម្លាប់ខ្លួនពីលើអគារខុនដូរ «វីឃែន WECAN» នោះទេ។

មេធាវីតំណាងឲ្យឧកញ៉ា លាង ឃុន បានចេញសេចក្តីបំភ្លឺរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ ខ្ញុំមេធាវី ម៉ៃ វណ្ណាឌី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៥៩៩ ជាមេធាវីការពារសិទ្ធិ និងតំណាងឲ្យលោកឧកញ៉ា លាង ឃុន សូមធ្វើនូវសេចក្តីបំភ្លឺព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ ដោយសារតែមានបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន បានបន្តធ្វើការចែករំលែកនូវព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ ហើយជាការផ្សព្វផ្សាយ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិ ត្តិ យស និង សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និង ក្រុមហ៊ុនយើងខ្ញុំ ពាក់ព័ន្ធនឹងករណីធ្វើ អ ត្ តឃា ត របស់នារីឈ្មោះ ឃុន ស្រីស្រស់ (ឬ Sri Nika ឈ្មោះគណនេយ្យហ្វេសប៊ុក) ដែលបានកើតឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ យើងខ្ញុំសូមធ្វើការបកស្រាយបំភ្លឺដែលមានខ្លឹមសារ និង មូលដ្ឋានដូចតទៅ៖

១៖ ការស្លា ប់ របស់នារីឈ្មោះ ឃុន ស្រីស្រស់ ដែលបានធ្វើការ ចោទប្រកាន់មកលើលោកឧកញ៉ា លាង ឃុន នោះ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ចតាមរយៈការធ្វើកោស លវិច័ យថា នារីរូបនោះ គឺជាការធ្វើ អ ត្ត ឃា តយ៉ាងពិតប្រាកដ។

២៖ ករណីនេះបានកើតមានឡើងកាលពីអំឡុងខែមករា ឆ្នាំ២០២០ ម្តងរួចមកហើយ ហើយពួកយើងក៏បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ពីករណីបរិហាបង្កាច់កេរ្តិ៍ និង គំរាមកំហែងដោយមានលក្ខខណ្ឌទាមទារប្រាក់ ដែលបានប្រព្រឹត្តឡើងជាច្រើនលើកច្រើនសារដោយនារីឈ្មោះ ឃុន ស្រីស្រស់ ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដំណើរការតាមនីតិវិធីច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ ដោយមានការចូលរួមពីមេធាវីតំណាងលោកឧកញ៉ា សាម៉ីខ្លួនឈ្មោះ ឃុន ស្រីស្រស់ និង ក្រុមគ្រួសារបងប្អូនរបស់នាងផងដែរ។

៣៖ ក្រោយពីបានដោះស្រាយជាមួយ នារីឈ្មោះ ឃុន ស្រីស្រស់ និង បានស្រាវជ្រាវរកឃើញការពិត សមត្ថកិច្ចក៏បានរៀបចំនូវភស្តុតាងជាវីដេអូឃ្លីប ដែលនារីរូបនោះបានសារភាពកំហុស និងធ្វើការសុំការអភ័យទោស នៅចំពោះមុខសមត្ថកិច្ច និងចំពោះលោកឧកញ៉ា។ ដោយមានការអាណិតអាសូរ និង មិនចង់អោយមានបញ្ហាវែងឆ្ងាយ លោកឧកញ៉ា បានសម្រេចចិត្តមិនដេញដោលរឿងនេះតទៅមុខទៀតទេហើយគិតថាបញ្ហានេះត្រូវបានដោះស្រាយ ចប់សព្វគ្រប់រួចទៅហើយ។

៤៖ រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោយពេលដែលនារីឈ្មោះ ឃុន ស្រីស្រស់ បានបង្ហោះសារ និង ធ្វើអ ត្ត ឃា តបានសម្រេចរួចមក ស្រាប់តែមានលេចឡើងនូវការចោទប្រកាន់នេះសារជាថ្មី តាមរយៈបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ដោយមានភ្ជាប់នូវវីដេអូឃ្លីបរបស់នារីរូបនោះ និង រូបភាពមួយចំនួន ដែលជាឯកសារនៅក្នុងសំណុំរឿងចាស់ ហើយត្រូវបាននារី ឃុន ស្រីស្រស់ ខ្លួនឯងបដិសេធថា ជាការមួលបង្កាច់ គំរាមកំហែងដើម្បីទាម ទារប្រាក់ពីលោកឧកញ៉ា (មានភស្តុតាងជាវីដេអូដើម្បីបញ្ជាក់)។

៥៖ តាមរយៈសេចក្តីបំភ្លឺនេះ រួមជាមួយនឹងភស្តុតាងយ៉ាងជាក់ច្បាស់ដែលយើងបានបង្ហាញ រួមជាមួយនឹងការបញ្ជាក់អំពីអាជ្ញាធរមានសមត្ថកិច្ចផងនោះ យើងខ្ញុំសង្ឃឹមថា សាធារណៈជននឹងបានជ្រាបអំពីការពិត ដែលបានកើតមានឡើងជុំវិញបញ្ហានេះ។

៦យើងខ្ញុំគោរពនូវរាល់សិទ្ធក្នុងការបញ្ចេញមតិ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាជុំវិញករណីនេះប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ជៀសវាងរាល់ការបន្តផ្សព្វផ្សាយ ព័ត៌មានទាំ ងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយបណ្តាលអោយប៉ះពាល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលនេះគឺជា បទល្មើសព្រហ្ម ទណ្ឌដែលអាចត្រូវបានផ្តន្ទាទោសតាមច្បាប់។

៧៖ ជាចុងក្រោយនេះ យើងខ្ញុំសូមចូលរួមសម្តែងការសោ កស្តាយចំពោះការបាត់បង់នេះ ក៏ដូចជាចូលរួមចែករំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារទាំងមូលនៃសព ដោយសេចក្តីសោកស្តាយជាទីបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds