ក្រសួងសុខាភិបាល ប្រកាសផ្អាកលេខទូរស័ព្ទ១១៥ ជំនួសមកវិញនូវលេខទូរស័ព្ទរបស់គ្រូពេទ្យ ២០ខ្សែ ព្រោះមានការអាក់រអួល ដោយសារពលរដ្ឋតេចូលច្រើនពេក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសផ្អាកលេខទូរស័ព្ទ ១១៥ ជាបណ្តុះអាសន្ន ព្រោះមានការអាក់រអួល ដោយសារតែមានប្រជាពលរដ្ឋតេបុកចូលច្រើនពេក ពាក់ព័ន្ធនឹងការសង្ស័យចំពោះវីរុស Covid-19 ប៉ុន្តែក្រសួងបានដាក់ជំនួសដោយលេខទូរស័ព្ទចំនួន ២០ខ្សែរបស់គ្រូពេទ្យប្រចាំការ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋតេចូល។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

លោក លី សុវណ្ណ បានបញ្ជាក់ថា «រហូតមកពេលនេះ ក្រុមជំនាញនាយកដ្ឋានជំងឺឆ្លងបានទាក់ទងទៅក្រុមការងារបចេ្ចកទេស របស់ក្រសួងទូរគមនាគមន៍ ដើម្បីជួសជុល និងដោះស្រាយជាបន្ទាន់ប្រព័ន្ធ Server ១១៥ ក្រោមការគ្រប់គ្រងនៅក្រសួងទូរគមនាមន៍»។

ការសម្រុកតេចូលលេខទូរស័ព្ទ ១១៥ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យលេខ១១៥ របស់ក្រសួងសុខាភិបាល មានភាពរអាក់រអួលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ពីក្តីព្រួយបារម្ភ របស់ប្រជាពលរដ្ឋលើការរីករាលដាលឆ្លងវីរុស កូរ៉ូណា ឬ Covid-19 នៅក្នុងប្រទេស និងជុំវិញពិភពលោក។

លេខទូរស័ព្ទទាំង២០ខ្សែ ដែលក្រសួងសុខាភិបាល ដាក់ឱ្យប្រជាពលរដ្ឋតេចូលជាបណ្តោះអាសន្ន ជាលេខផ្ទាល់ខ្លួនគ្រូពេទ្យទទួលបន្ទុកលេខ ១១៥ រួមមាន៖ ០៧៧ ៨៦៩ ២១៤, ០៧៧ ២០១ ៦៥៣, ០៧៧ ៣៩០ ៥៩២, ០៨៩ ២៣៣ ៨៤៧, ០១៧ ៨៥២ ០៩២, ០១៧ ៩៧៥ ២៨០, ០១៧៨៥១ ៧៧៣ ០១៧ ៨៧៣ ២៦១, ០១៧ ៩៤៧ ៣៩០, ០១២ ៦១២ ០០៥, ០១២ ៧៦ ៦៤ ៦២, ០១២ ៩៥៨ ១៧៩, ០៩៩ ៩៦៦ ៧៧៩, ០៩៩ ៦២ ៩២១៤, ០១១ ២០២ ០២៩, ០១៦ ៧៦៦ ៧៥២, ០៧៨ ៩៩០ ៥៦៦, ០១២ ៩៣៩ ២៨៧, ០១២ ៦៩០ ០០៨, ០១២ ៤៥៤ ៥២៦៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open