អ្នកនាំពាក្យអគ្គស្នងការ៖ ករណីស្ត្រីម្នាក់លោតពីលើអគារខុនដូមួយកន្លែងនោះ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មាន ក្នុងស្រុកឲ្យដឹងថា ករណីស្ត្រីម្នាក់លោតពីលើអគារខុនដូមួយកន្លែងនោះ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវ ប៉ុន្តែយោងតាមរបាយការណ៍បឋមដែលលោកទទួលបានជាករណីលោតពីលើអគារ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដដែលបន្តថា ដោយបច្ចុប្បន្នកំពុងរង់ចាំការសាកសួរនិងផ្តល់ព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ។ ឯកឧត្តមបន្ថែមថា ដោយសារពេលនេះក្រុមគ្រួសារកំពុងមានទុក្ខ ជាប់ធ្វើបុណ្យតាមប្រពៃណី ទើបសមត្ថកិច្ចមិនទាន់បានព័ត៌មានជាក់លាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថាបើក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត និងចង់បន្តនីតិវិធីនោះ សមត្ថកិច្ចរបស់យើងជួយបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់លើករណីខាងលើនេះ។

ជនរងគ្រោះត្រូវបានគេស្គាល់នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហោះវីដេអូ ជេរឧកញ៉ា លាង ឃុន តាមហ្វេសប៊ុក Sri Nika មុនពេលស្លាប់។ នាងប្រើអាខោនហ្វេសប៊ុកខាងលើ ផុសរៀបរាប់យ៉ាងច្រើន ពាក់ព័ន្ធរឿងរ៉ាវស្នេហារបស់នាងជាមួយលោកឧកញ៉ាលាង ឃុន។ ជនរងគ្រោះត្រូវបានសង្ស័យថាយកកូនចេញ នៅទីក្រុងបាងកក ប្រទេសថ្ងៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
គួបញ្ជាក់ថាកាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចអគារខុនដូ រីហ្គែន តាមបណ្ដោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីគេឃើញជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ សង្ស័យថាបានលោតសម្លាប់ខ្លួនពីលើអគារខុនដូ។ នៅពេលឃើញដូច្នេះគេបានដឹកសពជនរងគ្រោះយកទៅដំកល់ទុកនៅវត្តស្ទឹងមានជ័យភ្លាមៗ ក្រោយមកទើបបញ្ជូនទៅកាន់ស្រុកកំណើតរបស់នាងនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ចំពោះរឿងរ៉ាវផ្លូវច្បាប់យ៉ាងណាគេមិនទាន់ដឹងថាយ៉ាងណាទេមានតែរងចាំតាមដានទាំងអស់គ្នាជាបន្ដទៀត។
ប្រភពពីអាខោនហ្វេសប៊ុករបស់នាងឈ្មោះ Sri nika ជារបស់ជនរងគ្រោះផ្ទាល់បានឲ្យដឹងថាការស្លាប់របស់ជនរងគ្រោះនោះ ពាក់ព័ន្ធលោកឧកញ៉ា លាង ឃុន ដែលបានបង្ខំឲ្យនាងយកកូនចេញអាយុ៧ខែទៅហើយអ្វើឲ្យនាងសោកស្ដាយកូនរបស់ខ្លួន និងមានជំងឺក្រោពីយកកូនចេញរួច ហើយនាងផុសថាចាត់ទុកនាងដូចសំរាមទៀត ចំពោះរឿងរ៉ាងធ្ងន់ធ្ងរយ៉ាងនេះទៀតគ្មានអ្នកណាដឹងឡើយក្រៅពីសាម៉ីខ្លួន តែយ៉ាងណានេះជាដើមចមនៃរឿងរ៉ាវធ្វើឲ្យនាងសម្លាប់ខ្លួន។
ក្រោយពីផ្ទុះរឿងនេះភ្លាមស្រាប់តែអាខោនហ្វេសប៊ុករបស់នាងឈ្មោះ Sri nika ត្រូវបានគេចូលគ្រប់គ្រងដោយបានលុបចោលនូវសារទាំងអស់ដែលនាង ផុសពាក់ព័ន្ធរឿងនេះរួមទាំងការនិយាយឆ្លើយឆ្លងតាមរយៈឆាតជាសំឡេងក្ដីនិងតាមរយៈសារជាអក្សរក្ដីពោលគឺគេលុបចោលដើម្បីបំបាត់ភស្ដុតាងទាំងអស់តែម្ដង។

ដោយឡែកនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ មិនអាចសុំការបំភ្លឺពីលោកឧកញ៉ា លាង ឃុន បានទេ ចំពោះករណីនារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ សង្ស័យថាស្លាប់ ជាប់ពាក់ព័ន្ធលោក ឧកញ៉ា លាង ឃុន នោះ៕

Image may contain: 1 personImage may contain: 1 person, selfie and closeupImage may contain: outdoorImage may contain: skyscraper, sky and outdoorImage may contain: sky and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open