រដ្ឋមន្ត្រីសុខាភិបាលចុះសួរសុខទុក្ខស្ត្រីជនជាតិអង់គ្លេសនៅមន្ទីរពេទ្យខេត្តកំពង់ចាម ខណៈក្រុមគ្រូពេទ្យកំពុងធ្វើការប្រមូលសំណាកពីលើកប៉ាល់ទេសចរណ៍

(កំពង់ចាម)៖ ឈានមកដល់ថ្ងៃពុធទី១១ ខែមីនា ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលនិងមន្ទីសុខាភិបាលខេត្តកំពង់ចាម បានបញ្ជូនក្រុមគ្រូពេទ្យជំនាញចូលទៅក្នុងកាប៉ាល់ទេសចរណ៍ Viking Cruise Journey ដែលកំពុងចតនៅលើដងទន្លេ
នៅកំពង់ចាម ដើម្បីនាំយកសំណាកពីមនុស្សសរុប ៦២នាក់ដែលនៅលើកប៉ាល់ទេសចរណ៍ខាងលើ ដើម្បីនាំយកទៅពិនិត្យនៅវិទ្យាស្ថានជាតិប៉ាស្ទ័រៗ រកមេរោគCovid-19។

នៅថ្ងៃពុធនេះដែរ យើងក៏ឃើញវត្តមានអញ្ជើញដល់ខេត្តកំពង់ចាម របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដែលអមដំណើរពីសំណាក់អភិបាលខេត្តកំពង់ចាម បាន
ចុះសួរសុខទុក្ខស្ត្រីជនជាតិអង់គ្លេស នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

សូមជម្រាបថា កប៉ាល់ទេសចរ Viking Cruise Journey ដែលកម្ពុជាបានរកឃើញស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំម្នាក់មានឆ្លងមេរោគកូវីដ ១៩ នោះ នាពេលនេះ មានផ្ទុកមនុស្សសរុបចំនួន៦២នាក់ (ស្រី២៣នាក់) ដែលក្នុងនោះរួមមាន៖

១- ភ្ញៀវទេសចរ

– ជនជាតិអាមេរិក ចំនួន១៤នាក់ ស្រី ៧នាក់
– ជនជាតិអង់គ្លេស ចំនួន១១នាក់ ស្រី៧នាក់
– ជនជាតិកាណាដា ចំនួន៤នាក់ ស្រី២នាក់។
ភ្ញៀវសរុបចំនួន ២៩នាក់, ស្រី១៦នាក់។

២- បុគ្គលិក និងក្រុមនាវិក
– ជនជាតិខ្មែរចំនួន២៤នាក់ ស្រីចំនួន៦នាក់
– ជនជាតិដាណាម៉ាក់ចំនួន១នាក់ ស្រី១នាក់
– ជនជាតិភូមាចំនួន១នាក់ ស្រី០នាក់
– ជនជាតិវៀតណាមចំនួន៧នាក់ ស្រី០នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds