បុរសម្ចាស់PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេស្តិ៍សលទ្ធផល«អវិជ្ជមាន»
(សៀបរាប)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកកូវីដ១៩ ត្រូវបានធ្វើតេស្ត ដោយមានលទ្ធផល «អវិជ្ជមាន»។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។
បើតាមរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញថាបុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកមេរោគកូវីដ១៩ ត្រូវបានមន្ទីរសុខាភិបាលស្វែងរក ដើម្បីយកមកធ្វើតេ្តស ហើយជាលទ្ធផលឃើញថាអវិជ្ជមាន។ បច្ចុប្បន្នបុរសនេះមានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕