អ្នកធ្វើដំណើរមកពី ៤ប្រទេសនេះ ត្រូវតែបង្ហាញសំបុត្រពេទ្យមុនធ្វើដំណើរចូលទៅកាន់ប្រទេសថៃ

(បាងកក)៖ អ្នកធ្វើដំណើរមកពីប្រទេសចិន (ក្នុងនោះរួមទាំងទីក្រុងម៉ាកាវ និងហុងកុង), អ៉ីរ៉ង់, អ៉ីតាលី និងកូរ៉េខាងត្បូង ឥឡូវនេះតម្រូវឲ្យបង្ហាញសំបុត្រពេទ្យ ដែលបញ្ជាក់ថា មិនមានផ្ទុកវីរ៉ុស COVID-19 មុននឹងឡើងជិះយន្តហោះ ធ្វើដំណើរទៅកាន់ប្រទេសថៃ, នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA នាយប់ថ្ងៃទី១០ ខែមីនានេះ។

អាជ្ញាធរអាកាសចរណ៍ថៃ (CAAT) ប្រកាសថា «ប្រសិនបើអ្នកដំណើរណាម្នាក់ មិនបង្ហាញសំបុត្រពេទ្យនោះទេ, មិនអាចឡើងជិះយន្តហោះបានឡើយ»។

សំបុត្រពេទ្យសម្រាប់អ្នកធ្វើដំណើរទូទៅអាចរកបំពេញបាន នៅលើគេហទំព័រ របស់មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងទម្រង់នោះវេជ្ជបណ្ឌិត ត្រូវប្រកាសឲ្យអ្នកធ្វើដំណើរដែលមិនមានវីរ៉ុស COVID-19 អំឡុងពេល១៤ថ្ងៃ មុនពេលហោះហើរនិងផ្តល់ភស្តុតាង នៃការធ្វើតេស្តអវិជ្ជមាន ក្នុងរយៈពេល៤៨ម៉ោង មុនពេលហោះហើរ។

គួរបញ្ជាក់ថា ថៃមានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៥៣ករណីហើយ គិតមកទល់ពេលនេះ។ អ្នកជំងឺ១៩នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ៣៣នាក់ បានជាសះស្បើយចេញពីមន្ទីរពេទ្យ និងម្នាក់បានស្លាប់៕

Image result for thai coronavirusImage result for thai coronavirus

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds