នៅចក្រភពអង់គ្លេស មានមនុស្សស្លាប់កើនដល់ ៦នាក់ ដោយ COVID-19

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេស បានកើនដល់៦នាក់ហើយ និងឆ្លងជាង ៣១៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស អ្នកជំងឺ COVID-19 ខាងលើ បានបាត់បង់ជីវិតកាលពីថ្ងៃទី០៩ ខែមីនាកន្លងទៅ (ម៉ោងក្នុងតំបន់) និងមានអាយុប្រហែលជា៨០ឆ្នាំ ហើយក៏មានជំងឺប្រចាំកាយផងដែរ។ អ្នកជំងឺរូបនេះ បានសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ Watford General Hospital ស្ថិតនៅភាគខាងជើងទីក្រុង ឡុងដ៍ ក្រោយ ត្រូវបានធ្វើតេស្ដរកឃើញឆ្លង COVID-19។

មិនខុសពីករណីនៅប្រទេសផ្សេងៗទៀតឡើយ អ្នកជំងឺដែលបានស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មីនៅអង់គ្លេស ភាគច្រើនបំផុតគឺជាមនុស្សមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ៕

Image result for coronavirus at England

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open