ពលរដ្ឋខ្មែរនិងបរទេសជាង ៤៧០នាក់ហើយ បានធ្វើតេស្តរក COVID-19 តែលទ្ធផល….
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១០ ខែមីនានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង គិតមកដល់ពេលនេះ មានពលរដ្ឋខ្មែរ និងបរទេសជាង ៤៧០នាក់ហើយ បានធ្វើតេស្តរក COVID-19 តែលទ្ធផលអវិជ្ជមានទាំងអស់៕