វៀតណាមអះអាងថា ស្ត្រីម្នាក់ទើបត្រឡប់មកពីសហរដ្ឋអាមេរិកមានផ្ទុក COVID-19 ធ្វើឲ្យប្រទេសរបស់ខ្លួនកើនអ្នកឆ្លងសរុបកើនដល់៣៤ករណី

(ហាណូយ)៖ ការព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសវៀតណាម បានពុះកញ្ជ្រោលឡើងវិញតាំងតែពីចុងសប្តាហ៍មុន ក្រោយស្ត្រីវៀតណាមម្នាក់ត្រឡប់ពីអឺរ៉ុប ដោយមានផ្ទុកវីរុសក្នុងខ្លួន និងបានចម្លងដល់មនុស្ស ១៣នាក់ទៀតនៅទីក្រុងហាណូយ ហើយនៅថ្ងៃអង្គារនេះស្ត្រីវៀតណាមម្នាក់ទៀត ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក ក៏ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះវីរុស COVID-19 ផងដែរ ជាហេតុនាំឲ្យចំនួនអ្នកឆ្លងជំងឺនេះនៅវៀតណាម កើនឡើងដល់ ៣៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

ស្ត្រីវៀតណាមខាងលើនេះមានអាយុ ៥១ឆ្នាំ ត្រូវបានអាជ្ញាធរវៀតណាមអះអាងថា បានចាកចេញពីវៀតណាម ទៅកាន់អាកាសយានដ្ឋានអន្តរជាតិកូរ៉េខាងត្បូង អ៊ីនឈន់ (Incheon) រួចទើបបន្តដំណើរទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីអំឡុងខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ បន្ទាប់មកទៀតនៅថ្ងៃទី០២ ខែមីនា ស្ត្រីខាងលើនេះបានធ្វើដំណើរទៅកាន់ដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីជិះយន្តហោះត្រឡប់មកកាន់ទីក្រុងហាណូយវិញ ប៉ុន្តែត្រូវឈប់នៅប្រទេសកាតាសិន ដើម្បីផ្ទេរជើងហោះហើរ។

គួរបញ្ជាក់ថា បច្ចុប្បន្នស្ត្រីវៀតណាមវ័យ ៥១ឆ្នាំខាងលើនេះ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៃខេត្ត ប៊ិញធ័ន (Binh Thuan) ភាគកណ្តាលប្រទេសវៀតណាម។ វៀតណាមមានអ្នកជំងឺឆ្លង COVID-19 សរុបចំនួន ៣៤ករណីក្នុងនោះ ១៦ករណីត្រូវបានព្យាបាលឲ្យជាសះស្បើយ ខណៈនៅសល់ប៉ុន្មានទៀត កំពុងស្ថិតនៅក្នុងការព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open