រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបង្វែរថ្លៃសេវាប្រមូលសំរាម ពីក្រុមហ៊ុនស៉ិនទ្រី មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជន អំពីការបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៉ិនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញវិញ។

តាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងរាល់ចំណូល ចំណាយ ស្របតាមនីតិវិធីហិរញ្ញវត្ថុ សូមគ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជនទាំងអស់ ដែលធ្លាប់បានទូទាត់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈការបោះផ្សាយអាណត្តិ ឬបង្វែរត្រង់ជូនក្រុមហ៊ុន ស៉ិនទ្រី សូមមេត្តារៀបចំបោះផ្សាយអាណត្តិ ឬបង្វែរត្រង់មកជូន រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds