សម្តេចតេជោបានឆ្លើយតបទៅប្រធានបក្សមួយរូប ថាមិនអាចលុបពិធីបុណ្យទន្លេក្នុងខេត្តបាត់ដំបងនេះបានទេ

ឆ្លើយតបទៅនឹងប្រមុខបក្ស ប្រធានគណបក្សយុវជនកម្ពុជា ដែលស្នើរដ្ឋាភិបាលនៃកម្ពុជា គួរតែពិចារណាផ្អាកនូវពិធីបុណ្យទន្លេក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់នូវមេរោគCOVID-19 ព្រមទាំងសន្សំថវិកាទុក បម្រុងប្រយុទ្ធនឹងមេរោគCOVID-19 សម្តេចតេជោ ថាមិនអាចលុបកម្មវិធីនេះបានទេ ហើយសម្តេចងអញ្ជើញទៅចូលរួមសប្បាយជាមួយបងប្អូនប្រជាពលរដ្ឋ​។

ជាមួយគ្នានេះដែរសម្តេចថា នឹងជួបអជ្ញាធរនៅក្នុងខេត្តបាត់ដំបង នឹងឡើងថ្លែងសារនៅក្នុងកម្មវិធីនេះផងដែរ​។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធផ្លូវជាតិលេខ៥៥ ពីស្រុកវាលវែង ក្នុងខេត្តពោធិសាត់ ទៅដល់ច្រកថ្មដា ព្រំប្រទល់កម្ពុជា-ថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកវាលវែង ទៅកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។

សូមជម្រាបថា ពិធីបុណ្យទន្លេ លើកទី៦ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបាត់ដំបងដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២០ ខាងមុខនេះ។ ពិធីបុណ្យទន្លេនេះមានការរៀបចំដោយក្រសួងទេសចរណ៍រួមសហការជាមួយនឹង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្តបាត់ដំបង គណៈកម្មការជាតិអូឡាំពិចកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងក្រសួងពាក់ព័ន្ធទាំងរដ្ឋនិងឯកជនបន្តិចទៀតដល់ទទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាលកម្ពុជា៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds