លោក ពេជ្រ ស្រស់ ស្នើរដ្ឋាភិបាលកម្ពុជាផ្អាកបុណ្យទន្លេនៅខេត្តបាត់ដំបងសិន ដើម្បីទប់ស្កាត់មេរោគCOVID-19 និង…..
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ស្នើរដ្ឋាភិបាលនៃកម្ពុជា គួរតែពិចារណាផ្អាកនូវពិធីបុណ្យទន្លេក្នុងខេត្តបាត់ដំបងសិន ដើម្បីទប់ស្កាត់នូវមេរោគCOVID-19 ព្រមទាំងសន្សំថវិកាទុក បម្រុងប្រយុទ្ធនឹងមេរោគCOVID-19។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ដែលបានផុសនាល្ងាចថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០នេះ។
លោកបានបន្តថា ដើម្បីសុខភាពប្រជានជនខ្មែរ សូមប្រកាន់នូវភាពប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីបញ្ជៀសភាពអន្តរាយដល់ពលរដ្ឋនិងជាតិ។
សូមជម្រាបថា ពិធីបុណ្យទន្លេ លើកទី៦ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបាត់ដំបងដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២០ ខាងមុខនេះ។ ពិធីបុណ្យទន្លេនេះមានការរៀបចំដោយក្រសួងទេសចរណ៍រួមសហការជាមួយនឹង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្តបាត់ដំបង គណៈកម្មការជាតិអូឡាំពិចកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងក្រសួងពាក់ព័ន្ធទាំងរដ្ឋនិងឯកជនបន្តិចទៀតដល់ទទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាលកម្ពុជា៕