លោក ពេជ្រ ស្រស់ ផ្តល់អនុសាសន៍ឲ្យពលរដ្ឋខ្មែរពាក់ស្រោមដៃពេទ្យពេលទៅផ្សារទិញម្ហូប ពីព្រោះមេរោគ COVID-19 ឆ្លងតាមដៃលឿន
(ភ្នំពេញ) ៖ ក្រោយពីផ្ទុះរឿងជំងឺCovid-19ដែលកើតមានឡើងខ្លាំងនៅប្រទេស ចិន នាពេលនេះបានបន្តកើនឡើងលើសពី១០,០០០ករណីករណីលើសពី១០,០០០នោះ ក្នុងចំណោមគឺប្រទេសចំនួន៣រ៉ាប់រងច្រើនជាងគេ រួមមានកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់។ នៅកូរ៉េខាងត្បូង ចំនួនករណីឆ្លង COVID-19 បានកើនដល់៤,៨១២នាក់ ក្នុងនោះស្លាប់២៨នាក់ រីឯនៅអ៉ីតាលីបានកើនដល់២,០៣៦ករណី ក្នុងនោះស្លាប់៥២នាក់ ខណៈករណីនៅអ៉ីរ៉ង់បានកើនដល់១,៥០១នាក់ ក្នុងនោះ៦៦នាក់បាត់បង់ជីវិត។ ក្រៅពីចិន មានតែ៣ប្រទេសនេះប៉ុណ្ណោះ ដែលមានករណីដល់ខ្ទង់ពាន់។ហើយក៏បានចូលមកដល់ប្រទេស កម្ពុជា ជាបន្តបន្ទាប់ហើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានលោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់យោបល់ថាមេរោគ COVID -19 កំពុងតែចូលមកដល់កម្ពុជាយើង សូមបងប្អូនខ្មែរមេត្តាចូលរួមប្រយុទ្ធប្រឆាំងមេរោគនេះ ដោយកាត់បន្ថយក្នុងការធ្វើដំណើរទៅ ទីប្រជុំជន បើសិនមិនមានភាពចាំបាច់ ព្រមទាំងអនាម័យខ្លួនជាពិសេស គឺលាងដៃជាប្រចាំម្យ៉ាងវិញទៀត សូមបងប្អូនខ្មែរពាក់ស្រោមដៃពេទ្យគឺដើម្បីការពារថែមមួយកំរិតទៀត បើសិនបងប្អូនទៅផ្សារទិញម្ហូបអាហារពីព្រោះការឆ្លងតាមដៃលឿន។