សេតវិមានទទួលស្គាល់ថា សហរដ្ឋអាមេរិកខ្វះឧបករណ៍ធ្វើតេស្តជំងឺ COVID-19

(អាមេរិក)៖ សេត​វិមាន​បាន​ទទួល​ស្គាល់​ថា សហរដ្ឋអាមេរិក​ពុំ​មាន​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​ COVID-19 គ្រប់គ្រាន់ ​ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ​បាន​កើន​ឡើង​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​២ ​របស់​សហរដ្ឋអាមេរិក​។ អនុ​ប្រធានាធិបតី​លោក Mike Pence​ បាន​និយាយ​ថា ​រដ្ឋបាល​លោក​ Trump​ នឹង​មិន​អាច​បំពេញ​តម្រូវ​កា​រ​វត្ថុបំណង​របស់​ខ្លួន ក្នុង​ការ​បញ្ជូន​ឧបករណ៍​ធ្វើតេស្តសម្រាប់​មនុស្ស​ចំនួន ​១​លាន​នាក់​នៅ​សប្ដាហ៍​នេះ​បានទេ​។

​ជាមួយគ្នា​នោះ សភា​បាន​បោះជំហាន​ទៅ​មុខ​ក្នុង​ល្បឿន​លឿន​ខុស​ពី​ធម្មតា ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​សង្គ្រោះ​បន្ទាន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជំងឺ​នេះ។​ នៅ​ទូទាំង​ពិភពលោក ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 ជាង ៩២,០០០​នាក់​។ ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​សហរដ្ឋអាមេរិក​ដោយ​សា​រ​ជំងឺ​ COVID-19 បាន​ឡើង​ដល់ ​១២​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​នោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់ ស្ថិត​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ Washington​។​ បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ជាង​ ២០០​នាក់​បាន​ឆ្លង​ជំងឺ​ COVID-19 នៅ​ក្នុង​រដ្ឋ​ចំនួន​២០៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds