គ្រូពេទ្យខ្មែរជាច្រើននាក់ ចាប់ផ្ដើមហ្វឹកហាត់ប្រើឯកសណ្ឋាន ត្រៀមប្រយុទ្ធវីរុស Covid-19
(បាត់ដំបង)៖ ដើម្បីត្រៀមឆ្លើយតបទៅនឹងការចម្លងមេរោគកូរ៉ូណា COVID-19នៅកម្ពុជានោះ មន្ទីរពេទ្យខេត្តបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកគ្រូពេទ្យរបស់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី៤ ទី៥ ខែមីនា ឆ្នាំ២០២០។តាមរយៈទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តបាត់ដំបង បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យរបស់ខ្លួនជាច្រើននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវីរុស Covid-19 ។ ក្នុងនោះគ្រូពេទ្យគ្រប់រូបតម្រូវឱ្យស្លៀកឯកសណ្ឋានការពារ ជាមួយនឹងកាហ្វឹកហាត់ប្រើសម្ភារៈផ្សេងៗទៀត ។ នេះជាការបណ្ដុះបណ្ដាលទ្រង់ទ្រាយធំមួយនៃមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹង Covid-19 ៕