ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខា
ភិបាលទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលឲ្យសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ពិសេសអប់រំសុខភាព ការពិនិត្យព្យាបាល និងយន្តការគាំពារសុខភាពជូនប្រជាពលរដ្ឋដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អន្តរជាតិ និងវិស័យពាក់ព័ន្ធនានា រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានសហការចូលរួមគាំទ្រយ៉ាងសកម្មដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល។

ដើម្បីឱ្យគុណភាពសេវាសុខភាពសាធារណៈបានពង្រីក ការគ្របដណ្តប់ និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការ សេវាសុខភាពកំណើនប្រជាជន ការវិវត្តប្រជាសា្រស្ត ការប្រែប្រួល សណ្ឋានជំងឺ និងជីវភាពរស់នៅរបស់ប្រជាជន សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដូច ខាងក្រោម ៖

១)ក្រសួងសុខាភិបាលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយសុខាភិបាលសំខាន់ ៗ ដោយផ្តោតលើគ្រប់ទិដ្ឋភាព នៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិបាល រួមមានការធ្វើវិមជ្ឈការ ប្រព័ន្ធសុខាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់សេវាសុខភាព ការផ្តត់ផ្គង់ឱសថ និងបរិក្ខារសុខាភិបាល ការពង្រឹងគុណភាពសេវាអភិបាលកិច្ចគ្លីនិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធសុខាភិបាល ការលើកម្ពស់ប្រព័ន្ធគាំញរសុខភាព សង្គមកិច្ច និងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងឯកជន ។

២)ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និងផ្តល់សេវា សុខាភិបាលពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែទម្រង់ប្រកបដោយតម្លាភាពក្នុង វិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល លើកស្ទួយការអភិវឌ្ឍនៅ មូលដ្ឋាន បង្កើនគណនេយ្យភាព និងអភិបាលកិច្ចល្អនៅមូលដ្ឋាន ជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងតម្លាភាព ហើយកាន់តែជិតស្និទ្ធនិងកៀកទៅ នឹងប្រជាជន ។

៣)រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយ ក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធស្ថាប័នតួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានីខេត្តដូចធម្មតា ជាពិសេសមិនត្រូវឱ្យមានការ រឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន ។

៤)ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួល និងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ។

៥)រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយ កៀរគរការគាំទ្រថវិកាសម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ក្នុងនាម រាជរដ្ឋាភិបាល សម្តេចតេជោបានបន្តលើកទឹកចិត្តដល់ការកសាងភាពជាដៃគូ រវាងវិស័យសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ជាពិសេសការផ្តល់សេវាសុខាភិបាលជូនប្រជាជនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ សម្តេចក៏បានផ្តល់នូវមតិណែនាំមួយចំនួនដល់ក្រសួង និងភាគីញក់ព័ន្ធដូចខាងក្រោម ៖

១-ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្ត ពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាលតាមយន្តការដែលមានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឬយន្តការថ្មី ដើម្បីធានាថាសេវាសុខាភិបាលឯកជនបានផ្តល់សេវាសុខាភិបាលត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ ។

២-មន្ត្រី គ្រូពេទ្យ បុគ្គលិកសុខាភិបាលត្រូវបន្តលើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវេជ្ជសាស្ត្រថ្មីៗ ក្នុងការធ្វើរោគ វិនិច្ឆ័យ និងការព្យាបាលស្របតាមឧបករណ៍ពេទ្យដែលមានបច្ចេក វិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មីៗ ដែលឤចជួយ ក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែ មានភាពសុក្រិត និងមានប្រសិទ្ធភាព ។

៣-ក្រសួងសុខាភិបាលត្រូវបន្តពង្រីកការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យបានកាន់តែទូលំទូលាយ ដើម្បីផ្តល់ សេវាសុខភាពសាធារណៈការបណ្តុះបណ្តាល ការគ្រប់គ្រងអង្គភាព ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងទិន្នន័យ និងស្ថិតិសុខាភិបាល ។

៤-ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានដែលមានសារៈសំខាន់ទាក់ទងនឹងសុខភាពប្រជាជន ព័ត៌មានស្តីពីការបង្ការទប់ស្កាត់ការគ្រប់គ្រងការផ្ទុះរាតត្បាតនៃជំងឺឆ្លង ព្រមទាំង លើកកម្ពស់ការពង្រឹងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺឱ្យបានទាន់ពេលវេលា ជាមួយនឹងសីលធម៌វិជ្ជាជីវៈពេទ្យប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ។

ជាថ្មីម្តងទៀត សម្តេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីនៅប្រទេស កម្ពុជ៉ាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទង នឹង វីរុសនេះក៏ដោយ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុតហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។

នៅក្នុងឱកាសនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីសុខាភិបាលដែលមានស្នាដែល្អក្នុងការបម្រើសេវាសុខាភិបាលជាច្រើនរូបផងដែរ។

ក្រៅពីការថ្លែងសុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទាក់ទង នឹងការចូលរួមលើកកម្ពស់សេដ្ឋជាតិជាតិយើងស្របពេលដែលមានការវាយលុកពីជម្ងឺកូវីដ១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថាគ្រប់ស្ថាប័នទាំងអស់ចាប់ពីពេលនេះតទៅ ត្រូវកាត់បន្ថយការចំណាយរហូតដល់៥០% មានតែក្រសួង៣ទេ គឺក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្ដីការគណរដ្ឋមន្ត្រី ដែលត្រូវមានការកាត់បន្ថយការចំណាយ២៥%។ ជាមួយគ្នានោះ សម្ដេចតេជោ បានបញ្ជាក់ថាចំពោះ ស្នើសុំគម្រោងបើកការដ្ឋានផ្សេងៗត្រូវផ្អាកសិន រង់ចាំដល់ពេលជម្ងឺCOVID-19 បានបញ្ចប់សិន។

សម្តេចតេជោបានដាក់កិច្ចការកូវីដ១៩ ជាកិច្ចការទី១ ដែលត្រូវចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ក្នុងនោះសម្តេចតេជោក៏សូមអោយអនុវត្តនូវការស្វាគមន៍គ្នាដោយការលើកដៃសំពះ ជំនួសអោយកាតចាប់ដៃវិញ ពីព្រោះជម្ងឺនេះអាចឆ្លងតាមរយៈការចាប់ដៃ ហើយម្យ៉ាងវិញទៀតការសំពះជាប្រពៃណីជាតិខ្មែរយើងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តកិច្ចការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយការអនុវត្តចាប់ពីប្រជាជន១នាក់ រហូតដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល។ សម្ដេចតេជោ បានលើកឡើងថា ឆ្នាំនេះនឹងរៀបចំអង្គរសង្ក្រាន្តឡើងវិញនៅលើទឹកដីខេត្តសៀមរាប និងសូមអំពាវនាវអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តអោយបានច្រៀនកុះករ។ ជាពិសេសនៅថ្ងៃ១៣-១៥ សូមប្រជាពលរដ្ឋទៅលេងកម្សាន្តបុណ្យទន្លនៅបាត់ដំបងទាំងអស់គ្នា៕

Image may contain: 9 peopleImage may contain: 11 people, crowdImage may contain: one or more people and indoorNo photo description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open