សម្ដេចតេជោ មិនអាចទទួលយកបានចំពោះសកម្មភាព ក្រុមសិល្បៈរបាំព្រះរាជទ្រព្យ ទៅសម្ដែងនៅសិង្ហបុរី ខុសពីទម្រង់ដើមរបស់ខ្មែរ
នំពេញ៖ ក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងសំណេះសំណាល ពិសាបាយសាមគ្គី ជាមួយសិល្បករសិល្បការិនីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការខកចិត្ត និងមិនអាចទទួលយកបានឡើយ ចំពោះសកម្មភាព ក្រុមសិល្បៈរបាំព្រះរាជទ្រព្យ ទៅសម្ដែងនៅសិង្ហបុរី ខុសពីទម្រង់ដើមរបស់ខ្មែរ។