ក្មេងប្រុសស្រី២នាក់ បានស្លាប់ ក្នុងអគ្គិភ័យឆេះផ្ទះនៅជិតផ្សារកអណ្តើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

(ព្រៃវែង)៖ មានអគ្គិភ័យមួយឆាបឆេះផ្ទះជុសជុលម៉ូតូនៅជិតផ្សារករណ្តើត កាលវេលាម៉ោង១២៖៤៥នាទីថ្ងៃទី២ ខែមីនា ឆ្នា២០២០នេះ នៅចំណុចភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពងត្របែក ខេត្តព្រៃវែង បានបណ្តាលឱ្យក្មេងប្រុសម្នាកស្លាប់នៅក្នុងភ្នក់ភ្លើង និងបណ្តាលឱ្យរងរបួស ៣នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។

នគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះរបស់ឈ្មោះ ឈួ ស្រ៊ុន អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានបណ្តាលឱ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្តាលឱ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ ទាន់ពេលទប់ស្តាត់បាន។

របាយការណ៍ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណីនេះ ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ឈ្មោះ ឈួ ម៉េង​ជឺ ភេទ​ប្រុស អាយុ​៥​ឆ្នាំ , ​របួស​​​ស្រាល​ ​២​នាក់ ក្នុងនោះម្នាក់ជាម្ដាយ និងធ្ងន់​ម្នាក់​ឈ្មោះ ឈួ សៀវ​អេង ភេទ​ស្រី អាយុ​២​ឆ្នាំ (​ជា​កូន​បង្កើត​​របស់​ឈួ ស្រ៊ុន ផ្ទះ​ដើមហេតុ) ​​ប៉ុន្តែ​ជា​អកុសល ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

ក្នុង​ករណី​នេះ​ដែរ ​បាន​ចូលរួម​សហការ​ឡានទឹក​ចំនួន​បួន​ស្រុក មាន​ឡានទឹក​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ស្រុក​បាភ្នំ ស្រុក​ព្រះស្តេច និង​អធិការដ្ឋាន​ស្រុក​ស្វាយជ្រុំ។

ចំពោះ​ហេតុការណ៍​នេះ​មូលហេតុ បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ផ្ទះ​ជាប់​គ្នា​បាន​ឲ្យ​ដឹងថា បណ្តាលមកពី​ម្ចាស់ផ្ទះ​កើតហេតុ​ ធ្វើ​ម៉ូតូ​រោទិ៍​ទៅ​ឆាបឆេះ​ដប​សាំង​ផ្ទះ​របស់​គាត់​ផ្ទុះ​ជា​អណ្តាតភ្លើង​តែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds