ប៉ូលិសចិននឹងបង្កើត Group chat តាម WeChat នៅពេលគ្រោះថ្នាក់ចរាចរណ៍ដើម្បីអោយភាគីសងខាង chat ចរចារ និងតវ៉ាគ្នា ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា
ចិន៖ អាជ្ញាធរក្រុងសៀងហៃប្រទេសចិននឹងអនុវត្តយន្តការថ្មីមួយគឺអនុញ្ញាតឲ្យប៉ូលិសចរាចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិវាទនៃគ្រោះថ្នាក់ចរាចរណ៍អាចជជែក និងដោះស្រាយបញ្ហាតាមបណ្តាញសង្គម WeChat ។ ដើម្បីអនុវត្តយន្តការនេះ គ្រប់ភាគពាក់ព័ន្ធទាំងអស់ត្រូវតែបង្កើតគណនី WeChat ម្នាក់មួយ ហើយប៉ូលិសនឹងបង្កើត Group Chat មួយ ដើម្បីជជែកគ្នា សួរដេញដោលគ្នា និងចរចាពីចំនួននៃប្រាក់សំណងជាដើម។
ក្នុងករណីប៉ូលិសចង់សួរសំណួរជាលក្ខណៈឯកជនទៅកាន់អ្នកណាម្នាក់ គាត់នឹងប្រើប្រាស់មុខងារ Video Call ទៅកាន់បុគ្គលនោះផ្ទាល់តែម្តង។ ក្រោយជជែកវែកញែកចប់សព្វគ្រប់ហើយ ប៉ូលិសចរាចរណ៍នឹងចេញសេចក្តីសម្រេចមួយ ហើយថតជារូបភាពបង្ហោះចូលក្នុង Group Chat ដើម្បីឲ្យភាគីទាំងអស់បានដឹង និងអនុវត្តតាម។ ការសម្រេចអនុវត្តដូចខាងលើនេះត្រូវបានអាជ្ញាធរចិនបញ្ជាក់ថា គឺដើម្បីកាត់បន្ថយការជួបជុំជាសាធារណៈ ព្រោះគេខ្លាចមានករណីចម្លងមេរោគ COVID-19៕