លោក ពេជ្រ ស្រស់៖ ខ្យល់គរ ឬ Corona មិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺព័ត៌មានពិត

(ព្រះសីហនុ) ៖ ក្រោយពី​ក្រសួង​សុខាភិបាលបាន​ច្រានចោល​ចំពោះ​ព័ត៌មាន ដែលចោទថា បុរស​ជនជាតិ​ចិន​ដួល​ស្លាប់ នៅ​ខេត្ត​ព្រះសីហនុ ដោយ​ជំងឺ​Covid-19​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បន្ថែម​ជុំវិញ​ករណី​នេះ ដោយ​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ស្លាប់ គឺ​ដោយសារ​ជំងឺ​បេះដូង មិនមែន​មកពី​ជំងឺ COVID-19 ដូច​ការផ្សាយ​បំភ្លៃនោះឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បើ​យោង​តាម​ប្រភពពី លោក ឃាង ភា​រិម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងនៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ២០២០នេះថា នៅវេលា​ម៉ោង ១០​ព្រឹក ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ២០២០ មាន​ករណី​ជនជាតិ​ចិន​ម្នាក់​ដេក​ស្លាប់ នៅ​ជិត​រង្វង់​មូល​មច្ឆា​ក្នុង​បុរី​គុជ​អាស៊ី ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានលោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់យោបល់ឲ្យរាជរដ្ឋាភិបាល ថា ៖ ខ្យល់គរ ឬ Corona មិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺព័ត៌មានពិត ដូច្នេះ រដ្ឋាភិបាលកម្ពុជា មិនបាក់មុខទេបើគ្រាន់តែផ្តល់នូវព័ត៌មានពិតអំពី Corona នោះ ផ្ទុយទៅ វិញវាជាការបង្កើនការប្រុងប្រយត្ន័ដើម្បីការពារមេរោគCoronaកុំឲ្យឆ្លងមកលើពលរដ្ឋខ្មែររបស់យើង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open