BREAKING NEWS: កូរ៉េខាងត្បូងចំនួនអ្នកឆ្លង COVID-19 នៅកើនដល់១,៥៩៥ករណី ក្នុងនោះអ្នកជំងឺ១២នាក់ស្លាប់!

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុបចំនួន ៣៣៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៥៩៥ករណី ក្នុងនោះអ្នកជំងឺ ១២នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺកូរ៉េខាងត្បូងហៅកាត់ថា KCDC មនុស្សសរុបជាង ២១០,០០០នាក់ហើយត្រូវបានក្រុមជំនាញធ្វើតេស្តរកមើល COVID-19 ហើយពួកគេទាំងនោះ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងសមាជិកនៃព្រះវិហារសាសនាគ្រិស្តមួយ នៅក្នុងទីក្រុងដេគូ (Daegu) ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅសរុប ២.៥លាននាក់ និងជាកន្លែងដែលកំពុងផ្ទុះការឆ្លង COVID-19 យ៉ាងខ្លាំងក្លាជាងគេបំផុតនៅកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្ស ៣៣៤នាក់បន្ថែមទៀត ដែលត្រូវបានរកឃើញ លទ្ធផល «វិជ្ជមាន» ចំពោះមេរោគ COVID-19 នោះគឺមាន ៣០៧នាក់ជាប្រជាជននៅ Daegu។ បច្ចុប្បន្នទីក្រុង Daegu មានអ្នកឆ្លងមេរោគ COVID-19 ចំនួន១,០១៧ករណី និងខេត្តគ្យុងសាងខាងជើងដែលនៅជាប់គ្នាមានចំនួន ៣២១ករណី។ ដោយឡែកនៅតំបន់ផ្សេងៗទៀតគឺមានអត្រាឆ្លងតិចតួចនៅឡើយ ដូចជារដ្ឋធានីសេអ៊ូលមានអ្នកឆ្លង COVID-19 សរុប០៦ករណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open