ថមមី និង សួស វីសា សារ​ភាព​​ថាកាលខ្លួនមិនទាន់ល្បី សូម្បីតា​រា​ដូចគ្នា​ក៏វាយ​ឫក​ដាក់ដែរ

ភ្នំពេញ ៖ តារាប្រុសចម្រុះទេពកោសល្យ ថមមី ដែលទើបទទួលការគាំទ្រ​ខ្លាំងមួយរយៈ​ចុង​ក្រោយនេះ បន្ទាប់ពីប្រកាសចំហរ​ស្នេហាមហាផ្អែមរួមតារាចម្រៀងសាច់ធូរ សួស វីសា ក្រៅពី​ពាក្យពេចន៍សាទរអ្នកគាំទ្រ ចំពោះប្រជាប្រិយ​វិញ ថមមី ហាក់​មានការកើន​ឡើង​ខ្ពស់​ពោល​គឺមានទីផ្សារខ្លាំង​ក្លា​រវល់រហូត​រកពេលជួប​ វីសា សឹងតែគ្មានផង។

រំឭកដល់រឿងរ៉ាវ​មុនខ្លួនឈានជើងល្បីខ្លាំង​ លេចមុខ​ស្ទើរគ្រប់កម្មវិធី​ដូចពេលនេះ​ ថមមី ក៏បាន​ប្រាប់​ឲ្យ តារាញូស៍ នូវរឿងដែលគួរហួសចិត្ត​ លាយឡំនឹងសំណើចផងថា «ពេលមុន​ខ្លួន​មិនសូវល្បីខ្លាំង តារាខ្លះ​ដែលទៅកម្មវិធីជួបគ្នា​សឹងតែមិននិយាយរកលោក​ផង​ តែ​គ្រាន់​តែ​លោកល្បីភ្លាម​អ្នកទាំងនោះ​ចាប់ផ្តើមធ្វើស្គាល់ និងហៅ «ថមមី» ច្បាស់ៗ តែលោក​ក៏មិន​បាន​ប្រកាន់​ខឹង កើតគំនុំ​អីដែរ តែគ្រាន់លើកខ្លីថា «មិនដឹងពួកគាត់ធ្វើចឹងធ្វើអី»។

បន្ថែមលើនេះ​ ថមមី​ ក៏ឆ្លៀតលួចប្រាប់ពីវិធីសាស្រ្ត​ស្រូបប្រជាប្រិយរបស់ខ្លួន​ទៀតថា «​អ្នកដែលស្គាល់​លោកភាគច្រើន​​គឺតែ​ងនិយាយថា​លើឆាក​លោកជាមនុស្សរួសរាយ តែ​ទោះបី​ក្រៅឆាក​លោកក៏នៅតែដដែល សាមញ្ញ​ មិនចេះលេងឫកពារ​ទេ ព្រោះមិន​ដឹង​បាន​អីមកវិញ​ មានតែធ្វើឲ្យគេស្អប់ប៉ុណ្ណោះ ហើយលោកក៏បានផ្តាំ​ដល់អ្នកសិល្បៈមួយចំនួនតូច​ពេល​បាន​ល្បីតិចតួចកុំឆាប់តម្កើនខ្លួនពេក»។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds