លោក ពេជ្រ ស្រស់ ដាក់លិខិតទៅស្ថានទូតម៉ាឡេស៊ីនៅកម្ពុជារួចហើយ ជុំវិញការពិនិត្យរកនូវមេរោគកូរ៉ូណា លើខ្លួនស្រ្តីជនជាតិអាមេរិកាំងតាមនាវា Westerdam
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិតមួយជូនដល់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារួចហើយ ដើម្បីស្នើឱ្យបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះលទ្ធផល នៃការធ្វើតេស្តសុខភាពលើស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam។ នេះបើតាមទំព័រផេកហ្វេសប៊ុករបស់លោក ដែលបានសរសេរថា៖
«ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិតទៅ អគ្គរដ្ឋទូតម៉ាឡេស៊ីរួចរាល់ហើយ
នៅព្រឹកនេះជុំវិញការពិនិត្យរកនូវមេរោគ កូរ៉ូណា លើខ្លួនស្រ្តីអាយុ៨៣ ឆ្នាំ ជាជនជាតិអាមេរិកកាំងដែលសង្ស័យថាមានភាពមិនប្រក្រតី ហើយមានការប៉ះពាល់ដល់កិត្តិយសកម្ពុជានិងសតិអារម្មណ៍
របស់ប្រជាពលរដ្ឋកម្ពុជាយើង ។ » ៕