លោក ពេជ្រ ស្រស់ ទទួលបានឯកសារបែកធ្លាយមានមន្រ្តីរាជការនៅក្នុងការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំមិនចូលធ្វើការទេបើលោក តាន់ ម៉េងឆាង ធ្វើជាប្រធានការិយាល័យនោះ
(កំពង់ធំ)៖ មានមន្រ្តីរាជការនៅក្នុងការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំមិនទទួលលោក តាន់ ម៉េងឆាង ធ្វើជាប្រធានការិយាល័យទេដោយហេតុថាមន្រ្តីរូបធ្លាប់បានបង្កជម្លោះ ជាមួយថ្នាក់ដឹកនាំនៃការិយាល័យនិងញុះញង់ឲ្យមន្ត្រីទាំងអស់ ឈ្លោះគ្នាព្រមទាំងបង្កជម្លោះជាមួយអាជីវករដឹកជញ្ជូនសត្វនិងអាជីវករពិឃាតសត្វថែមទៀតផង។
នេះបើយោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានបង្ហោះថា៖បែកធ្លាយមន្រ្តីរាជការនៅក្នុងការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំមិនទទួលលោក តាន់ ម៉េងឆាងធ្វើជាប្រធានការិយាល័យនោះទេ ហើយពួកគេនឹងមិនចូលធ្វើការនោះឡើយ បើមិនដកលោកតាន់ ម៉េងឆាង ចេញទេនោះ ។
នៅក្នុងនោះផងដែរមន្រ្តីរាជការទាំងអស់មិនពេញចិត្តនិងការឡើងដំណែងរបស់លោក តាន់ ម៉េងឆាង ធ្វើជាប្រធានការិយាល័យផលិតកម្ម បសុព្យាបាលកំពង់ធំ ដោយពួកគេមិនទទួលយកលោក តាន់ ម៉េងឆាង ជាដាច់ខាត និងមិនសហការជាមួយលោក តាន់ ម៉េងឆាយ និងពហិការមិនចូលធ្វើការឡើយ និងថែមទាំងមិនសហការជាមួយមន្ត្រីតាមបណ្តាស្រុកថែមទៀតផង។