ងួន សុបិន បន្ថែមអាជីពចម្រៀង បទថ្មីន័យ​ចាក់ដោតខ្លាំង​ដល់អ្នក​ពូកែ​ផឹក មុនចូលឆ្នាំ

ភ្នំពេញ ៖ កន្លងៗមកមហាជន​តែងកត់សម្គាល់ឃើញអ្នកនិពន្ធឆ្នើមប្រចាំថោនលោក ងួន សុបិន បានបង្ហាញទេពកោសល្យពីធម្មជាតិ​ក្នុងសិល្បៈស្ទើរតែគ្រប់ទម្រង់ ពោល​ក្រៅពី​និពន្ធ​បទចម្រៀង លោកថែម​ទាំង​អាចសម្តែង និងកំប្លែង​សើចចុកពោះ ប៉ុន្តែអ្វី​កាន់​តែ​ភ្ញាក់​ផ្អើល និងគួរឲ្យសរសើរ​នោះ​ពេល​នេះ​លោកបានបន្ថែម​នូវ​អាជីពចម្រៀង​មួយទៀត ដោយ​បទថ្មីរបស់លោក​ត្រូវបាន​បង្ហាញ​លើឆានែលយូធូបរបស់ FTV Entertainment រួចហើយ។

បទចម្រៀងនេះមានចំណងជើងថា «ដាក់!» ច្រៀងរួមគ្នាដោយលោក សុបិន និងឌីជេ កាកា ដែលអត្ថន័យ​ចាក់ដោតខ្លាំង​ដល់​អ្នកពូកែផឹកនោះ ត្រូវបាន​អ្នក​និពន្ធថោនរូបនេះ​បញ្ជាក់ប្រាប់​ តារាញូស៍ ថា «ផលិតកម្មមួយនេះថ្មី ហើយបាន​ហៅ​លោកទៅច្រៀង​​​ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យចូលឆ្នាំខាងមុខនេះ ចំពោះតារាចម្រៀងក្រៅពីរូបលោកនៅមាន សៅ ឧត្តម សុវត្ថិឌី ធារិកា និងតារាថ្មីៗជាច្រើនទៀត»។ ចំពោះក្តីរំពឹងថា​ផ្ទុះ ឬមានការគាំទ្រ​ខ្លាំង​​នោះម្ចាស់ទំនុកបទ «ជីវិតអ្នកប្រដាល់​» បានបន្ថែមថា «មិនជា​រំពឹងខ្ពស់​ពេកទេ ម្យ៉ាង​បទនេះចេញរាងកៀកចូលឆ្នាំហើយ តែលោកជឿថាក្រោយពី​ចូល​ឆ្នាំ​នឹង​មានការយក​ទៅ​ច្រៀង ឬរាំលេង​កំសាន្ត តាមអកកេះ  និងអកកណ្តង់ វិញ»។

ចំពោះចំណាប់អារម្មណ៍ពេលឈោងចាប់អាជីពជាអ្នកចម្រៀងនេះត្រូវ​អ្នកកំប្លែងពូកែ​វោហារ​រូបនេះ​ប្រាប់ថា «ពិតជារំភើប​ និងសង្ឃឹមបងប្អូន​បន្តទទួលយក​រូបលោកដាក់​ក្នុងបេះដូង»។ ទន្ទឹមនេះលោក ងួន សុបិន ក៏បាន​លើកសរសើរ​ចំពោះផលិតកម្មថ្មី​នេះ​ដែល​មាន​​បំណង​លើកស្ទួយសិល្បៈ ពិសេសផ្តល់​ឱកាស​ដល់អ្នកចម្រៀងថ្មីៗបាន​បង្ហាញ​​សមត្ថភាពដល់មហាជន។

Video នៅខាងក្រោមនេះ

អត្ថបទ កែវ ច័ន្ទសុផាវរុណ

https://youtu.be/aPNwdlxStpE

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds