Lux 300 ដាច់ចង្កូត រ៉េផ្លូវបានជុ្រលទៅបុកជាមួយឡាន lux330 បណ្តាលអោយរថយន្តខូចខាតទាំងសងខាង

(កំពង់ស្ពឺ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ រថយន្តបុកជាមួយរថយន្តបណ្តាលអោយ តៃកុងឡានរបួសធ្ងន់ទាំងសងខាងតែមិនមានអ្នកស្លាប់នោះទេ។ករណីគ្រោះថ្នាក់ចរាចរណី ស្ថិតនៅ ស្រុកសំរោងទងខេត្តកំពង់ស្ពឺនៅខាងត្បូងស្ពាន គុណគ្រូ។

បើតាមសាក្សីបានបញ្ជាក់ប្រាប់ថាមុនពេលកើតហេតុរថយន្ត 300 lexus ធ្វើដំណើរមកពីផ្លូវជាតិលេខ 4 ចាក់មកផ្លូវជាតិ 41 លុះមកដល់កន្លែងកើតហេតុរថយន្ត Lux 300ដាច់ចង្កូត រ៉េពេញទំហឹងបុកជាមួយឡាន 330ព័ណ៌សរ បណ្តាលអោយរថយន្តខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងនិងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំរោងទង និងបានអូសរថយន្តមករក្សាទុកនៅប៉ុស៍នគរបាលស្រុកសំរោងទងរងចាំភាគីមកដោះស្រាយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds