ខណៈខ្មែរចាត់ទុកឈ្លើងជាសត្វគួរឲ្យខ្ពើម គួរអោយខ្លាច តែវៀតណាមកំពុងសម្ងំកើបលុយពីរបរចិញ្ចឹមឈ្លើងលក់ឲ្យឈ្មួញយកធ្វើថ្នាំពេទ្យ

(វៀតណាម)៖ជាពិតណាស់បើនិយាយរឿងសត្វឈ្លើង យើងច្បាស់ជានឹកឃើញដល់សត្វមួយប្រភេទដែលជញ្ជក់ឈាម និងតោងទៀមមនុស្សឬសត្វគោក្របីជាដើម។ សត្វឈ្លើងនេះទៀតសោតមិនសូវជាមនុស្សចូលចិត្ដវាប៉ុន្មានទេ មនុស្សភាគច្រើនតែងខ្ពើមរអើមចំពោះសត្វនេះ។

ផ្ទុយពីមនុស្សជាច្រើនដែលបានមើលរំលងពីប្រយោជន៍របស់សត្វឈ្លើងនេះ ប្រជាជនវៀតណាម ក្នុងខេត្ដក្វាងដុង បានប្រមូលគ្នាជាសហករណ៍ ដើម្បីចិញ្ចឹមឈ្លើង លក់ឲ្យឈ្មួយយកទៅច្នៃធ្វើថ្នាំពេទ្យ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាមញូ(Vietnam News)។ ជាក់ស្ដែងបើតាមការលើកឡើងរបស់លោក លោក Du Qiuqing ជាប្រធានសហករណ៍ បានឲ្យដឹងថា ឈ្លើងជាសត្វដែលមានតម្លៃខ្ពស់សម្រាប់យកទៅធ្វើជាថ្នាំព្យាបាលជម្ងឺ សម្រាប់បម្រើឲ្យការងារវេជ្ជសាស្ត្រ ហើយវាក៏ផ្តល់ប្រាក់ចំណេញខ្ពស់សម្រាប់កសិករដែលបានប្រកបរបរនេះ។

គួរជម្រាបផងដែរថា កាលពីឆ្នាំ ២០១៦ បានប្រទេសចិនបានធ្វើការបញ្ជាទិញឈ្លើងប្រមាណ ៨០០ តោនពីសហករណ៍ Zhouzai ប៉ុន្តែជាក់ស្ដែងសហករណ៍ មានលទ្ធភាពផ្តល់ឲ្យបានតែ ៣០០ តោនប៉ុណ្ណោះ។ ជាងនេះទៀត កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ សហករណ៍ Zhouzai បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ សម្រាប់រយៈពេល ៥ ឆ្នាំ ដោយបង្កើនការចិញ្ចឹមឈ្លើងឲ្យមានចំនួនកាន់តែច្រើន ដើម្បីបំពេញតម្រូវការ។

គួរបញ្ជាក់ដែរថា កូនឈ្លើងដែលយកមកចិញ្ចឹមដំបូងគឺមានទម្ងន់ ៣ ក្រាម។ ចិញ្ចឹមក្នុងរយៈពេលប្រមាណជា ៣ ខែវានឹងមានទម្ងន់ ២០ ក្រាមជាពេលដែលអាចប្រមូលផលបានបណ្ដើរៗហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open