នេះហើយទឹកចិត្តឪពុក!! តស៊ូដើរសំលៀងកាំបិតតាមផ្ទះគេ សន្សំលុយមិនហ៊ានទិញអីហូប ព្រោះចង់ទិញទូរស័ព្ទ Iphone 6plus ឲ្យកូន ព្រោះកូនចង់ប្រើទូរស័ព្ទ….

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rynâ JūmTëv Tøch XD បានសរសេររៀបរាប់ថា៖ បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plus ខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតា40ម៉ឺនលុយខ្មែរ

ទេក្រដាសរាយៗទេ មីពៅលក់អោយពូអត់ទឹកចិត្តឪពុកខំដើរសំលៀងកាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសូមគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូនខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេ ខ្ញុំថែម

ស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហើយវាចង់បានទូរស័ព្ទប្រើនិងងគេពូខំសន្សំម៉ាថ្ងែ20000៛ដើម្បីទិញអោយកូន កូនអើយ

កូនឃើញហើយសូមមេត្តាយល់ចិត្តឪពុកផងថាឪពុក ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេខ្ញុំឃើយគាត់អង្គុយសូមគេហេីយមេីលមោតាទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds